សាន់ហ្វ្រាន់ស៊ីស្កូៈ អ្នកប្រើប្រាស់គេហទំព័រ Facebook បានធ្វើការត្អូញត្អែរអំពីកំណែទម្រង់ គេហទំព័រថ្មី ដោយមានបំណងចង់ឲ្យ វាមានភាពងាយស្រួលក្នុង ការចាប់យកពត៌មានថ្មីៗ ពីមិត្តភ័ក្តិនៅឯបណ្តាញសង្គមធំជាងគេបំផុត នៅលើពិភពលោក ។
មនុស្សជាច្រើនបានបញ្ចេញកំហឹង នៅក្នុងលំដាប់ជួរនៅលើកំណត់ហេតុ បណ្តាញ (Online) ដោយរួមទាំង "លិខិតតវ៉ានៅលើគេហទំព័រ Facebook ថ្មី" នៅបណ្តាញ សង្គម និងគេហទំព័រ Facebook " ។
មនុស្សមួយចំនួនទៀត បានត្អួញត្អែរថា ការផ្លាស់ប្តូរគេហទំព័រថ្មីនេះ គឺហាក់បីដូចជាធ្វើការប្រកួតប្រជែងជាមួយនឹង គេហទំព័រ Google+ និង គេហទំព័រ Twitter ដូច្នោះដែរ ។
ពត៌មានរបស់គេហទំព័រ Facebook ( Facebook's "News Feed") ដែលអាចទទួលបានពត៌មានថ្មីៗ ពីមិត្តភ័ក្ត បានកែទម្រង់ថ្មីដោយបានផ្តល់នូវពត៌មានសំខាន់ៗ និងរូបភាព ដែលបានដាក់នៅក្នុងវ៉េបសាយ មានទំហំធំជាងមុន។ ចំណែកឯតារាង Chat វិញ ត្រូវបានបន្ថែមនូវកម្មវិធី ( real-time conversations) ។
ក្នុងសប្តាហ៍ថ្មីៗនេះ គេហទំព័រ Facebook បានផ្តោតទៅលើមធ្យោបាយ សំរាប់សមាជិកទាំងអស់ ដើម្បីគ្រប់គ្រង់នូវព័ត៌មានណា ដែលខ្លួនចែករំលែកដោយមាន លក្ខណៈប្រសើរជាងមុន ។
កាលពីសប្តាហ៍មុន Facebook បានចាប់ផ្តើមឲ្យសមាជិកទាំងអស់ ធ្វើតាមស្តាយល៍ របស់គេហទំព័រ Twitter ជាមួយនឹងការដាក់បន្ថែមនៃបូតុង "Subscribe" ដែលអាចឲ្យ សមាជិកទាំងអស់អាចដឹងឭ ពីមនុស្សដែលមិនមែនជាមិត្តភក្តិ នៅក្នុងបណ្តាញ ព្រមទាំងអាចចែករំលែកព័ត៌មានទៅកាន់អ្នកដទៃទៀតបាន ៕

No comments:
Post a Comment