សៀមរាប៖ នៅព្រឹកថ្ងៃទី ២៣ កញ្ញា នេះ ដូនជី និងព្រះសង្ឃមួយចំនួនធំ នៅវត្ត វិសុទ្ធតាម៉ាក់ ស្ថិតនៅភូមិ កំពីងរាជ ឃុំកំពីងរាជ ស្រុកអង្គរធំ ខេត្តសៀមរាប មិនទាន់ត្រូវបានបញ្ជូនចេញ ពីតំបន់ទឹកជន់នោះទេ នេះបើតាមទូរស័ព្ទពីម្នាក់ស្រ្តី ដែលកំពុងរង់ចាំការជួយអន្តរាគមន៌ទីនោះ ។
ស្រ្តីរូបនោះបានបញ្ជាក់ថា រូបគាត់និង ដូនជី ព្រមទាំង ព្រះសង្ឃមួយចំនួន សូមអំពាវនាវអោយ មកជួយពួកគាត់ផង ព្រោះនៅទីនេះទឹកជន់ខ្លាំងណាស់ ចំណែកព្រះសង្ឃមួយចំនួននៅឆ្ងាយពីទីនេះបន្តិច ទំនងជា អាចទឹកគួចយកទៅបានហើយក៏មិនដឹង ។
លោក សត ណាឌី ស្នងការនគរបាល ខេត្តសៀមរាប បានប្រាប់ដើមអម្ពិលនៅព្រឹកថ្ងៃនេះថា កម្លាំងរបស់លោក បាននឹងកំពុងចុះទៅអន្តរាគមន៌ទីនោះហើយ ។
No comments:
Post a Comment