ភ្នំពេញៈ ថ្លែងនៅក្នុងកិច្ចជំនួបជាមួយ សមាជិកសភាអឺរ៉ុបដែលកំពុង បំពេញទស្សនកិច្ចនៅកម្ពុជា រដ្ឋមន្រ្តីការបរទេសកម្ពុជា បានអះអាងថា ច្បាប់ស្តីពីអង្គការ មិនមានបំណងកម្រិតសិទ្ធិ អង្គការនោះទេ តែច្បាប់នេះ បង្កើតឡើង ក្នុងគោលបំណងសម្របសម្រួល និង សហការជាមួយអង្គការឱ្យកាន់ជិតស្និទ្ធ ជាមួយ រដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ ។
អ្នកនាំពាក្យក្រសួងការបរទេស កម្ពុជា លោក កុយ គួង បាននិយាយប្រាប់អ្នកសារព័ត៌មាន ដោយដកស្រង់ប្រសាសន៍ របស់រដ្ឋមន្រ្តីការបទេសកម្ពុជា លោក ហោ ណាំហុង ឱ្យដឹងនៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១១ នេះថា ច្បាប់ស្តីពីអង្គការធ្វើឡើង ដើម្បីគ្រប់គ្រងអង្គការ ឬសង្គមស៊ីវិលក្នុងស្រុក និង អង្គកាមិនមែន រដ្ឋាភិបាលបរទេស ឱ្យមានសណ្តាប់ធ្នាប់ល្អ ហើយ ច្បាប់នេះ មិនមានបំណងកម្រិតសកម្មភាព របស់អង្គការនោះទេ ហើយកន្លងមកច្បាប់នេះ ក៏មានការ ពិគ្រោះពិភាក្សាពីរលើកមកហើយ ជាមួយអង្គការមិនមែនរដ្ឋាភិបាល ។
លោក កុយ គួង បានលើកឡើង ដោយដកប្រសាសន៍ សម្តីរដ្ឋមន្រ្តីការបរទេសថា “ ឯកឧត្តមបានបញ្ជាក់រឿងហ្នឹងថា ច្បាប់នេះ មិនមែនដើម្បីកម្រិតទេ គឺដើម្បីសម្របសម្រួល និង សហការគ្នាឱ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត” ។
លោក កុយ គួង បានបន្តថា អង្គការក្រៅរដ្ឋាភិបាល តែងតែចូលរួមចំណែក អភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យតាំងពីប្រទេសកម្ពុជា បានបញ្ចប់សង្រ្គាមស៊ីវិល។
ច្បាប់ស្តីពីអង្គការត្រូវ បានរដ្ឋាភិបាលកម្ពុជា ពង្រាងឡើងដើម្បីគ្រប់គ្រងអង្គការ ដែលមានច្រើនរាប់ពាន់នៅ ក្នុងរាជាណាចក្រដដ៏ច្រឡឹង នៅអាស៊ីអាគេ្នយ៍មួយនេះ នោះក៏ព្រោះតែកន្លងមក អង្គការមួយចំនួនធ្វើសកម្មភាពហួសព្រំដែន ៕
ច្បាប់ស្តីពីអង្គការត្រូវ បានរដ្ឋាភិបាលកម្ពុជា ពង្រាងឡើងដើម្បីគ្រប់គ្រងអង្គការ ដែលមានច្រើនរាប់ពាន់នៅ ក្នុងរាជាណាចក្រដដ៏ច្រឡឹង នៅអាស៊ីអាគេ្នយ៍មួយនេះ នោះក៏ព្រោះតែកន្លងមក អង្គការមួយចំនួនធ្វើសកម្មភាពហួសព្រំដែន ៕
ដកស្រង់ចេញពីគេហទំព័រ ដើមអំពិល

No comments:
Post a Comment