វ៉ាស៊ីនតោនៈ ទីភា្នក់ងារអវកាសរបស់អាមេរិក បានព្យាករណ៍សាជាថ្មីថា ផ្កាយរណបដែលមានទម្ងន់ រហូតដល់ ៦តោននោះ នឹងត្រូវធ្លាក់មកលើផែនដី នៅថ្ងៃសុក្រ ទី២៣ ខែកញ្ញា ពេលវេលានៅអាមេរិក ដែលពីមុនគេបានគណនាថា វានឹងធ្លាក់នៅថ្ងៃពុធ ទី២១ ខែកញ្ញា ។ អង្គការណាសា បានបញ្ជាក់ថា វាពិបាកនៅក្នុងការ ព្យាករណ៍ឲ្យបា នច្បាស់លាស់ និងទីតាំងដែលផ្កាយរណប នេះធ្លាក់ណាស់ក៏បន្តែពេលនេះ គេអាចព្យាករណ៍បានថា វានឹងធ្លាក់មកលើផែនដី យ៉ាងយូរបំផុត ក៏ យប់ថ្ងៃសៅរ៍ សប្តាហ៍នេះដែរ ។
គួរបញ្ជាក់ផងដែរថា ផ្កាយរណបនេះ ជាប្រភេទផ្កាយរណបស្រាវជ្រាវធាតុអាកាសដ៏ធំមួយ ដែលហៅកាត់ថា UARS ដែលមានបំណែកចំនួន ២៦ នឹងត្រូវឆេះបែក ជាបំណែកមុននឹងធ្លាក់ មកដល់ផែនដី ប៉ុន្តែគេមិនបានដឹងថា វានឹងធ្លា ក់នៅកន្លែងណាឲ្យពិតបាកដនោះទេ ។ អ្នកវិទ្យាសាស្ត្របាននិយាយថា វាអាចនឹងធ្លាក់ នៅ ចន្លោះរយៈទទឹងខាងជើងចន្លោះ ៥៧ និងរយៈទទឹងខាងត្បូងចន្លោះ ៥៧ ដែលសុទ្ធសឹងតែជាកន្លែង ដែលជាតំបន់មានមនុស្សរស់នៅច្រើនកុះករ ៕

No comments:
Post a Comment