សមត្ថកិច្ច ៖ អំពាវនាវ អោយបពា្ឈប់សកម្មភាព ចែកចាយ វិដេអូឃ្លីបនេះបន្ត
មេធាវី ៖ មានទោសពី ១ខែ - ១ឆ្នាំ និងពិន័យប្រាក់ ២សែន - ២លានរៀល ពីបទចែកចាយ វិដេអូអាសអាភាស
វិដេអូឃ្លីប សិចរបស់គូស្នេហ៌វ័យក្មេង១គូ ដែលត្រូវបានគេ លួចបង្ហោះ លើបណ្តាញទំនាក់ទំនងសង្គមទំនើបបែបថ្មី ហៅថា ហ្វេសបុក Face Book កាលពីពេលថ្មីៗនេះ ដែលធ្វើអោយអ្នកនិយមលេង Face Book មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ ឥឡូវត្រូវបានជនដទៃផ្សេងទៀត លួចបង្ហោះនៅក្នុងគណនីរបស់គេ ហើយបន្តចែកចាយទៅអ្នកដទៃទៀត កាលពីប៉ុន្មានថ្ងៃមុននេះ ។
ការលួចបង្ហោះ និងចែកចាយ វិដេអូឃ្លីបអាសអាភាស របស់គូស្នេហ៌វ័យក្មេង១គូរនោះ ពិតជាធ្វើអោយមានការប៉ះពាល់ដល់ កេរ្តិឈ្មោះ កិតិ្តយសរបស់បុគ្គល និងក្រុមគ្រួសារយ៉ាងខ្លាំង ជាពិសេសគឺភាគីខាងស្រីតែម្តង នេះបើយោងតាមសម្តីនិស្សិតច្បាប់ម្នាក់ (សុំមិនបញ្ចេញឈ្មោះ) ដែលបានឃើញវិដេអូឃ្លីប នៅលើ ហ្វេសបុក របស់គាត់ ។
និស្សិតរូបនោះបានបន្តថា រូបគេពិតជាបានឃើញវិដេអូនោះ ប៉ុន្តែមិនបានចែកចាយបន្ត (Share) ទៅអោយមិត្តភក្រ្ត័របស់គាត់ឡើយ ព្រោះថា ការបន្តចែកចាយទៅអោយអ្នកដទៃនោះ ទំនងជាអាចមានទោសកំហុស ជាមួយច្បាប់ និងជារឿងអមនុស្សធម៌ខ្លាំងណាស់ ។
សមត្ថកិច្ចនៃស្នងការនគរបាល ខេត្តកណ្តាល បានបញ្ជាក់ថា ជនទី១ និងជាប្រុសសេ្នហ៌តួអង្គក្នុង វីដេអូឃ្លីប ដែលបានលួចបង្ហោះដើម្បី បង្ខូចកេរ្តិឈ្មោះភាគីខាងស្រីនោះ ត្រូវបានកំណត់មុខសញ្ញាបានហើយ ពាក់ព័ន្ធនឹងករណីខាងលើនេះ ព្រោះថា តួអង្គស្រី និង ក្រុមគ្រួសារ បានដាក់ពាក្យបណ្តឹង ប្តឹង អតីតប្រុសស្នេហ៌នោះ ពីបទបរិហាកេរ្តិ រួចរាល់អស់ហើយ ។
សមត្ថកិច្ចជាន់ខ្ពស់រូបនោះបាន អំពាវនាវដល់បណ្តាអ្នកលេង ហ្វេសបុក ដែលមានវិដេអូនោះ មេត្តាឆាប់លុបចេញពី គណនី (Profile) របស់ខ្លួន ដើម្បីជៀសវាង ការមានទោសពី បទចែកចាយ និងបរិហារបង្ខូចកេរ្តិឈ្មោះរបស់គេ ហើយចំពោះករណីខាងលើ សមត្ថកិច្ចបានកំពុងសែ្វងរកជនណា ដែលបានលួចបង្ហោះ និងចែកចាយ វីដេអូឃ្លីបនេះ ទៅកាន់អ្នកផ្សេង ដើម្បីផ្តន្ទាទោសទៅតាមច្បាប់ ។
លោក គួយ ធុនណា មេធាវី មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានថែ្លងថា យោងតាមច្បាប់ ជនណាដែលបាន ចែកចាយពាក់ព័ន្ធករណីខាងលើនេះ នឹងជាប់ចោទពីបទ ចែកចាយ រូបភាពនិងវិដេអូ អាសអាភាស ត្រូវជាប់ទោសពី ១ខែ - ១ឆ្នាំ និងពិន័យជាប្រាក់ពី ២សែន - ២លានរៀល ។
បន្ទាប់ពីគេហទំព័រ ដើមអម្ពិល ចេញផ្សាយរឿង វិដេអូឃ្លីបសិច កាលពីថ្ងៃទី ៨ កញ្ញា នោះមក ភ្លាមៗជនទី១ និងជាប្រុសស្នេហ៌ក្នុងតួអង្គនោះ បានលុបចេញពី ហេ្វសបុក របស់គេយ៉ាងរហ័ស ហើយរំលងបានប៉ុន្មានថ្ងៃក្រោយមក ត្រូវបានគេ ប្រទះឃើញនៅលើ គណនីមួយទៀត ឈ្មោះ................................(ដើមអម្ពិល សូមរក្សាសិទ្ធិមិនផ្សាយឈ្មោះ និងវិដេអូនោះឡើយ) ។
សូមបញ្ជាក់ថា វិដេអូក្លឹប អាសអាភាស របស់គូសេ្នហ៌ វ័យក្មេងមួយគូខាងលើ ត្រូវបានគេបង្ហោះលើ Face Book នៅថ្ងៃទី ០៤ កញ្ញា កន្លងមកនេះ ធ្វើអោយអ្នកមានការភ្ញាក់ផ្អើលយ៉ាងពេញទំហឹង ពីសំណាក់អ្នកនិយមលេងបណ្តាញ ទំនាក់ទំនងសង្គមដ៏ទំនើបមួយនេះ ។
វិដេអូក្លឹប ចំនួន២វគ្គ និងរូបភាពមួយចំនួនទៀត ដែលត្រូវបានគេបង្ហោះនេះ បង្ហាញពីសកម្មភាព អាសអាភាស ដែលក្មេងស្រី កាន់លេង អវយវៈភេទរបស់បុរស ជាគូស្នេហ៏ វគ្គទី១ រយៈពេល ១០វិនាទី និង វគ្គទី២ ចំនួន ៥៨វិនាទី ។ ក្នុងវិដេអូឃ្លីបសរុបចំនួន១នាទី និង០៨វិនាទី នេះបានបង្ហាញថា តួអង្គក្មេងស្រី មានអាយុប្រមាណជាង ២០ ឆ្នាំមានសម្បុរ សរ ទំនងជាកូនកាត់ចិន ចំណែកតួអង្គ ប្រុស បង្ហាញត្រឹមតែ អវយវៈភេទប៉ុណ្ណោះ ប្រហែលមានអាយុស្របាលៗគ្នា ។
ដកស្រង់ចេញពីគេហទំព័រ ដើមអំពិល
No comments:
Post a Comment