ភ្នំពេញ៖ អតីតនាយករដ្ឋមន្រ្តី របស់ព្រះរាជា ណាចក្រថៃ ដែលទទួលរងនូវការធ្វើរដ្ឋប្រហារ ដោយអយុត្តិធម៌ ពីក្រុមយោធា និងក្រុមអាវលឿងនោះ និងរងការតាមចាប់ខ្លួនគ្រប់វិនាទី ពីក្រុមអាប់ភិស៊ីត កាលពីវេលាម៉ោង ១០ និង៤០នាទីថ្ងៃទី២០ ខែកញ្ញា បានចាកចេញពីប្រទេសកម្ពុជា ដោយសុវត្ថិភាព ក្រោយពីលោកបានបញ្ចប់ពីការចូលរួម នៅក្នុងវេទិការសេដ្ឋកិច្ច មួយចំនួន និងទទួលមេដាយពីសម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចរបស់លោក នៅកម្ពុជាតាំងពីថ្ងៃទី១៦ ខែកញ្ញា ។
យោងតាមប្រភពព័ត៌មានពីមន្រ្តីរាជរដ្ឋាភិបាល បានឲ្យដឹងថា លោកថាក់ស៊ីន បានចាកចេញពីប្រទេសកម្ពុជា បាត់ទៅហើយ កាលពីព្រឹកថ្ងៃម្សិលមិញ ដោយសុវត្ថិភាព ប៉ុន្តែមន្រ្តីរូបនេះមិនបានបញ្ជាក់ថា លោកថាក់ស៊ីន ទៅណានោះទេ ពីព្រោះជាដំណើរទស្សកិច្ចផ្ទាល់ខ្លួនរបស់លោក។ តែបើយោងតាមប្រភពព័ត៌មានមួយចំនួន បានបញ្ជាក់ថា បន្ទាប់ចេញពីប្រទេសកម្ពុជា លោកធ្វើដំណើរទៅទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី។
សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃ ដែលលោកបង្ហាញវត្តមាននៅកម្ពុជា លោក ថាក់ស៊ីន បានទទួលរងនូវការរិះគន់ថ្មីមួយទៀត ពីក្រុមអាប់ភិស៊ីត ហើយក្រុមនេះបានបង្ករឿងតាមរយៈពាក្យសម្តីរបស់កាស៊ីត ដោយចោទមេដឺកនាំកម្ពុជាថា មិនបានគោរពនូវរដ្ឋធម្មនុញ្ញអាស៊ាន ខណៈដែលអនុញ្ញាតឲ្យលោក ថាក់ស៊ីន ចូលមកម្ពុជា។
ការលើកឡើងយ៉ាងដូច្នេះត្រូវបានក្រសួងការបរទេស ចេញសេចក្តីថ្លៃងការណ៍មួយទាត់ចោលទាំងស្រុង នូវសម្តីបង្ករឿងរបស់ការស៊ីតខាងលើ នេះ។ ការបង្ហាញវត្តមានរបស់លោកថាក់ស៊ីន នៅកម្ពុជា ក៏បានធ្វើឲ្យក្រុមអាប់ភិស៊ីត រឹតឈឺក្បាលកាន់តែខ្លាំងឡើង ស្របពេលដែលសម្តេចតេជោ ដ៏មានឥទ្ធិពល និងប្រជាប្រិយភាពរបស់កម្ពុជា បានបញ្ជាក់ថា ទីនេះជាទឹកដីខ្មែរ ដូច្នេះគ្មានការចាប់ខ្លួនណាមួយ ទៅលើមិត្តភក្តិ អមតៈ និងស្និទ្ធស្នាលបំផុតរបស់សម្តេចនោះទេ៕

No comments:
Post a Comment